TL Express ចុះអនុស្សរណៈជាមួយក្រុមហ៊ុន SORYA ដើម្បីបង្កើនការលក់ដ៏សម្បូរបែបដល់ពលរដ្ឋកម្ពុជា

ផ្សារទំនើប សូរិយាផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ និង ផ្សារទំនើប រតនាផ្លាហ្សា ព្រមទាំងក្រុមហ៊ុន ធី អិល អិចប្រេស (TL Express) បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងដើម្បីផ្តល់សេវាដឹកជញ្ជូនប្រកបដោយទំនុកចិត្ត និងភាពងាយស្រួល ជូនអាជីវករលក់ដូរទាំងអស់ ដែលកំពុងតែប្រកបរបរអាជីវកម្ម នៅផ្សារទំនើបទាំងពីរ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។

ផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ និងផ្សារទំនើប រតនាផ្លាហ្សាជាជម្រើសនៃផ្សារទំនើបដ៏ល្អសម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរ ជាមួយនឹងការបម្រើសេវាកម្មដោយស្នាមញញឹម ​មិនតែប៉ុណ្ណោះយើងបានធ្វើការច្របាច់បញ្ចូលគ្នានូវការលក់ទំនិញតាមហាងក្នុងផ្សារទំនើប និងការបញ្ជាទិញតាមប្រព័ន្ធអនឡាញ ដោយមានការសហការជាមួយក្រុមហ៊ុនដៃគូរដឹកជញ្ជូន ធី អិល អិចប្រេស ដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីដ៏ល្អបំផុត ក្នុងការទិញទំនិញ ដែលមានគុណភាព និងតម្លៃសមរម្យ ជាមួយនឹងការដឹកជញ្ជូនរហ័សទាន់ចិត្ត​ និងដោយសុវត្ថិភាព។​ ការសហការនេះនឹងផ្តល់ជូននូវភាពកាន់តែប្រសើរ និងងាយស្រួល សម្រាប់ទាំងអាជីវករលក់ដូរ និងអតិថិជនធ្វើការម្មង់ទិញ ប្រកបដោយភាពជឿជាក់​ និងទំនុកចិត្ត។

ដោយផ្អែកទៅលើអនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុន ធី អិល អិចប្រេស ដែលជាក្រុមហ៊ុនខ្មែរ ប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់បទពិសោធន៍ដឹកជញ្ជូន ដែលល្អ និងរហ័សទាន់ចិត្ត ជូនដៃគូសហការ ដោយការទទួលខុសត្រូវខ្ពស់ ចំពោះការទទួល ការចែកបញ្ញើ ការពិនិត្យ និងការវិចខ្ចប់ទំនិញ។

លើសពីនេះទៀត ដៃគូសហការ នឹងទទួលបាននូវអត្ថប្រយោជន៍ពិសេសដូចជា៖

  • ការតាមដានទំនិញលើទូរសព្ទដៃ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង
  • ការទទួលបានរបាយការណ៍បញ្ញើ ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ តាមរយៈប្រព័ន្ធគ្រប់គ្រងទំនិញទំនើប
  • ការបង់ប្រាក់ដែលមានភាពបត់បែនដូចជា ការបង់ប្រាក់មុន ការប្រមូលថ្លៃដឹកជញ្ជូន និងការប្រមូលថ្លៃទំនិញពីអតិថិជន
  • ការដឹកជញ្ជូនបញ្ញើរហ័ស ក្នុងក្រុងភ្នំពេញ និងគ្រប់ខេត្ត-ក្រុងនៃប្រទេសកម្ពុជា។

បន្ថែមពីលើសេវាបញ្ញើរហ័សទូទាំង ២៥ រាជធានី-ខេត្ត ក្រុមហ៊ុន ធី អិល ផ្តល់សេវាដឹកទំនិញតូច-ធំ គ្រប់ប្រភេទ ពី ចិន មក កម្ពុជា។ ជាក់ស្តែង សេវាបញ្ញើពីចិន អាចជួយឲ្យអតិថិជន ជាពិសេសអាជីវករ ទិញទំនិញគ្រប់ប្រភេទ ក្នុងតម្លៃទាប ពីប្រទេសចិន ដោយខ្លួនឯង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ អ្វីដែលកាន់តែពិសេសនោះគឺ ទំនិញរបស់អតិថិជន នឹងត្រូវបានដឹកជញ្ជូន ដល់ទីតាំងផ្ទាល់ក្នុងប្រទេសកម្ពុជា។

ជាចុងក្រោយ ផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ ជាមួយផ្សារទំនើប រតនាផ្លាហ្សា និងក្រុមហ៊ុន ធី អិល អិចប្រេស នឹងរួមដំណើរជាមួយគ្នា ប្រកបដោយមោទនភាព ដើម្បីបន្តផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ និងសេវាដឹកបញ្ញើ ដែលឈានមុខគេ និងមានភាពងាយស្រួលបំផុត។​ អ្វីដែលពិសេសកម្មវិធីប្រម៉ូសិនពិសេសៗជាច្រើននឹងមានជាបន្តបន្ទាប់ សម្រាប់ការបញ្ជាទិញតាមរយៈ សូរិយា អ៉ីសបភីង និង រតនាផ្លាហ្សា អ៉ីសបភីង ជាមួយនឹងការដឹកជញ្ញូនរហ័សទាន់ចិត្ត ៕

សូមធ្វើការ Like Page ហ្វេសប៊ុកផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ដើម្បីទទួលបានប្រូម៉ូសិនថ្មីៗ បន្ទាប់ពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តពាណិជ្ជកម្មនេះ តាមរយ: link: https://www.facebook.com/SORYACenterPoint/

និងអាចស្វែងរក SORYA Center Point នៅតាមរយ:ប្រពន្ធ័បណ្ដាញសង្គមផ្សេងៗទៀតដូចជា៖ Instagram, TikTok, YouTube, Website,Telegram… Etc


Leave a Reply

Your email address will not be published. Required fields are marked *

Post comment