ប្រធានក្រុមកាម៉េរាសុវត្ថិភាព​​ (Security CCTV Supervisor)

ឳកាសការងារ

សបភីង សេនធ័រ សូរិយា ជាក្រុមហ៊ុនដែលកំពុងប្រតិបត្តិការផ្សារទំនើប បី នៅកណ្តាលទីក្រុងភ្នំពេញដូចជា ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ផ្សារទំនើបសុវណ្ណា និងផ្សារទំនើបរតនាផ្លាហ្សា អេនហូថែល។ ឥលូវនេះ យើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកទាំងពីរភេទជាច្រើននាក់មកបម្រើការងារសម្រាប់តួនាទីជា៖

ប្រធានក្រុម CCTV

គោលបំណងនៃការងារ

·    ​  គ្រប់គ្រង និងដឹកនាំក្រុមការងារផ្នែក CCTV ក្នុងការរៀបចំផែនការ គ្រប់គ្រង និងអនុវត្តសេវាកម្មការងារ​ CCTV និងគ្រប់គ្រង សុវត្ថិភាពទូទៅក្នុងក្រុមហ៊ុនដូចជាការពារ​សន្តិសុខ​និងសុវត្ថិភាព​ដល់ភ្ញៀវ អាជីវករ និងបុគ្គលិក និងថែរក្សានិងការពារ ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព និង​គុណភាព។


ទំនួលខុសត្រូវនៃការងារ


  • គ្រប់គ្រង និងដឹកនាំក្រុមការងារផ្នែក CCTV ក្នុងការរៀបចំផែនការ គ្រប់គ្រង និងអនុវត្តសេវាកម្មការងារ​ CCTV និងគ្រប់គ្រង សុវត្ថិភាពទូទៅក្នុងក្រុមហ៊ុនដូចជាការពារ​សន្តិសុខ​និងសុវត្ថិភាព​ដល់ភ្ញៀវ អាជីវករ និងបុគ្គលិក និងថែរក្សានិងការពារ ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព និង​គុណភាព។
  • ចាត់ចែងសកម្មភាពការងារប្រចាំថ្ងៃសម្រាប់ផ្នែក CCTV ឲ្យបានត្រឹមត្រូវ ឃ្លាំមើល និងត្រួតពិនិត្យ​នៅតាម​គោលដៅនីមួយៗ​​ ដូចជាគោលដៅតាមជណ្តើរយន្តកាំនិងជណ្តើរយន្តយោង ការិយាល័យ​គ្រប់គ្រង និងគោលដៅផ្សេងៗទៀតដែលបានកំណត់។
  • ត្រូវធានាថាបុគ្គលិកផ្នែក CCTV នីមួយៗ មានភាពស្ទាត់ជំនាញក្នុងការអនុវត្តគោលការណ៍ និងនីតិវិធីនៃផ្នែក​ CCTV
  • ធ្វើការអង្គេត និងកំណត់មុខសញ្ញាជនសង្ស័យ ឬស្ថានភាពអ្វីមួយដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់បុគ្គលិក ភ្ញៀវ និង​អាជីវករ​ ហើយត្រូវ​ធ្វើការសហការជាមួយផ្នែកសណ្តាប់ធ្នាប់សាធារណៈ និងចាត់វិធានការយ៉ាងសកម្មនិងទាន់ពេលវេលាដើម្បី ទប់ស្កាត់បញ្ហាទាំងនោះកើតមាន។
  • លើកកម្ពស់ ថែរក្សា និងអនុវត្តគោលការណ៍របស់ក្រុមហ៊ុន ដូចជា ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃ ហើយត្រូវធានាថា គោលការណ៍ទាំងនោះត្រូវបានអនុវត្តត្រឹមត្រូវសមរម្យក្នុងក្រុមហ៊ុន។
  • អនុវត្តការងារផ្សេងទៀតនៅពេលមានការចាត់តាំងដោយអ្នកគ្រប់គ្រង។

លក្ខខណ្ឌជ្រើសរើស


-សញ្ញាបត្រទុតិយភូមិ ឬសញ្ញាបត្របរិញ្ញាបត្រផ្នែកធុរកិច្ច

-មានបទពិសោធន៍យ៉ាងតិច២ទៅ៣ឆ្នាំ

-អាចប្រើប្រាស់ភាសាអង់គ្លេសបាន

-មានចំណេះដឹងផ្នែកកុំព្យូទ័រ (Ms. Word, Ms. Excel and Ms. Powerpoint…etc.);

-មានជំនាញផ្នែកសណ្តាប់ធ្នាប់សាធារណៈ និងចំណេះដឹងខាងច្បាប់ ព្រហ្មទណ្ឌ

-មានជំនាញគ្រប់គ្រង និង​ភាពជាអ្នកដឹកនាំ

-មានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អ

-អាចធ្វើការងារផ្លាស់វេនបាន

-មានភាពស្មោះត្រង់ សុភាពរាបសារ​ និងប្រកាន់ឥរិយាបថវិជ្ជមាន។

បញ្ជាក់ ធ្វើការតែ ៨ ម៉ោងក្នុង​ ១ ថ្ងៃ និងទទួលបានប្រាក់បៀវត្សសមរម្យ ប្រាក់រង្វាន់ប្រចាំឆ្នាំ អាហារមួយពេល​​​​ ប្រាក់រង្វាន់វត្តមានទៀងទាត់ ការធានារ៉ាប់រងលើគ្រោះថ្នាក់ការងារ​និងសុខភាប​ និង​អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

 

បើមានចំណាប់អារម្មណ៍​ សូមផ្ញើប្រវត្តិរូបសង្ខេបរបស់អ្នកមកកាន់ការិយាល័យគ្រប់គ្រងរបស់ក្រុមហ៊ុន សបភីង សេនធ័រ សូរិយា ដែលមានទីតាំងក្នុងផ្សារទំនើប សូរិយា​​ សេនធ័រ​ ភ័នធ៍ នៅចំណតរថយន្ត B8 ផ្លូវត្រសក់ផ្អែម(St.63)  ខាងត្បូងផ្សារធំថ្មី ទីក្រុងភ្នំពេញ​ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខៈ 070 888 060 ឬអ៊ីម៉ែលមកកាន់ៈ [email protected]

Apply Now